Version 1.0

ការណែនាំប្រើប្រាស់គេហទំព័រ

រៀនដោយងាយស្រួល និងមានប្រសិទ្ធភាព

ការចាប់ផ្តើម

ចូលទៅកាន់គេហទំព័រ

១.ចូលទៅកាន់គេហទំព័រ Rotana E-Learning ហើយចុចលើប៊ូតុងនៃវេបសាយនោះ

២.បន្ទាប់មកចាប់ផ្ដើម ចុះឈ្មោះ

សម្គាល់

សម្រាប់ទូរស័ព្ទទាំង IOS និង androids ធ្វើការស្វែងរកក្នុង Chrome, Google និងចំពោះ​ laptop តាម Ding ឬ Google ។

ដំណើរការចុះឈ្មោះ

១.សុំធ្វើការចុះឈ្មោះនៅក្នុងវេបសាយដើម្បីទទួលបានគណនី។

២.ចុចលើកន្លែង ចុះឈ្មោះ និងបំពេញតាមបែបបទដែលបានបង្ហាញ ។

របៀបចុះឈ្មោះ

*ធ្វើតាមវិធីណែនាំខាងក្រោមនេះរួចរាល់នោះអ្នកនឹងទទួលបានគណនីសម្រាប់ការសិក្សាហើយ។

ការចូលគណនី និង ការភ្លេចលេខសង្ងាត់

១.វាយបំពេញតាមការណែនាំខាងក្រោមដើម្បីចូលរៀន។

២.ប្រសិនបើភ្លេចលេខសង្ងាត់សុំចុចតាមការណែនាំខាងក្រោម។

គន្លឹះ

ប្រើអ៊ីមែលដែលអ្នកប្រើប្រាស់ជាទៀងទាត់ និងជ្រើសរើសលេខសម្ងាត់ដែលមានសុវត្ថិភាព។

របៀបទទួលគណនីមកវិញបើភ្លេចលេខសង្ងាត់

*សូមអានការណែនាំខាងក្រោមនេះ

ចំណាំ

ត្រូវប្រាកដថា Email ដែលអ្នកបានចុះឈ្មោះនោះគឺជា Emaill ដែលអ្នកប្រើប្រាស់ជាប្រចាំ

វិធីផ្សេងដើម្បី​យកគណនីមកវិញ

ធ្វើតាមការណែនាំដែលមាននៅខាងក្រោមនេះ

ចូលទៅដល់ទំព័រស្វាគមន៏ និង ការប្រែប្រវិត្តិរូប

១.បន្ទាប់ពីចូលគណនីជោគជ័យនោះនឹងមានទំព័រស្វាគមន៏លោកអ្នកមុននឹងចូលរៀន

២.សូមអាននិងធ្វើតាមការណែនាំខាងក្រោមនេះដើម្បីចូលរៀន

ការប្រើប្រាស់វេទិកាសិក្សា

ណែនាំមុននឹងសិក្សា

១.ក្នុង Dashboard នៃការសិក្សានេះ ទាំងអ្នកគ្នាចាំបាច់ត្រូវតែអានតាមការណែនាំខាងក្រោមដើម្បីឲការសិក្សាងាយស្រួលនិងងាយយល់សម្រាប់យើង។

២.ប្រើមុខងារស្វែងរក ឬតម្រៀបតាមប្រភេទដើម្បីស្វែងរកវគ្គសិក្សាដែលអ្នកចាប់អារម្មណ៍។

៣.ចុចលើ category នៃប្រភេទមេរៀននីមួយៗ ដើម្បីរៀន ឬ មើលតាមការណែនាំខាងក្រោមនេះ

ការរៀន និង ការផុស​ផ្សេងៗ

១.ចុចលើវគ្គសិក្សាដែលអ្នកចាប់អារម្មណ៍ ។

២.អាចផុស ឆាត និង ខម្មិន ឡាច(React) ហើយស៊ែរ ដើម្បីជជែកកំសាន្តជាមួយអ្នកសិក្សាដទៃទៀត និង ផុសរាល់ចង្ងល់ផ្សេងៗបាន

ទំនាក់ទំនង និង វេបសាយដទៃទៀត

១.យើងសុំឲទាំងអស់គ្នាផ្ដល់ជា Feedback មកយើងវិញផង 🙏 រាល់មតិផ្សេងៗទាំងអស់គ្នាអាចផ្ដល់មកយើងបានមិនថា វិជ្ជមាន ឬ អវិជ្ជមាន យើងរីករាយនឹងទទួលជានិច្ចដើម្បីអភិវឌ្ឃន៏ខ្លួនទៅមុខទាំងអស់គ្នា ។

២.អាចប្រើប្រាស់សេវ៉ាកម្មឬវេបសាយដទៃៗទៀតរបស់យើងបានតាមរយះ Link ដែលយើងផ្ដល់ឲមានតែក្នុងវេបសាយនេះប៉ុណ្ណោះ ។

៣.មានចង្ងល់ ឬ​ មានបំណងចង់ធ្វើ Website statistic&Dynamic , WordPress,Remote Support, Digital marketing , SEO , Vidoes Editting , Social Media Management(boots page,TikTok,Blue Verify,ដោះ Account ផ្សេងៗ) អាចទាក់ទងមកយើងបានផងដែរ ។

បន្លែម

ថ្ងៃខាងមុខយើងនឹងដាក់មុខងារ ChatBot បន្លែម ហើយនិងមុខងារដទៃៗទៀតដើម្បីឲការសិក្សាកាន់តែមានប្រសិទ្ធភាពនិងគុណភាពដូចជា បង្កើតការ​ តេស្ត ការប្រឡង លំហាត់ Certificate បញ្ចប់វគ្គសិក្សា មេរៀនសៀវភៅ បន្លែមមេរៀនលក់ដែលមានគុណភាពនិងបង្រៀនផ្ទាល់ពីលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៏ខ្ពស់ដែលជាវិឌីអូ Private​ គុណភាពមានការ​ Edit ល្អ និងពន្យល់លម្អិតក្បោះក្បាយ មិនមែនយកពី Youtube នោះឡើយ ។ ដោយបច្ចប្បន្នជាចំណុចចាប់ផ្តើមប៉ុណ្ណោះយើងដាក់ត្រឹមតែ វិឌីអូ ប្រមូលផ្ដុំពីប្រភពផ្សេងៗប៉ុណ្ណោះដើម្បីដាក់សាកនិងដើម្បីដឹងថាមានការគាំទ្រឬអត់ ប្រសិនបើមានការគំាទ្រយើងនឹងបន្លែមឆាប់ៗនេះ។

សំណួរដែលគេសួរញឹកញាប់

ហេតុអ្វីមិន Download វិឌីអូ​ Youtube ឬ Coursera មកដាក់ក្នុងវេបសាយនេះតែម្ដងមកចាំបាច់ឲ play វិឌីអូដើម ពី Youtube ធ្វើអ្វី?

*នេះជាសំណួរដ៏ល្អ យើងមិនអាចទាញយកវិឌីអូទាំងនោះមកដាក់ក្នុង​វេបសាយរបស់ខ្លួនបានទេ តែយើងអាចឲវិឌីអូទាំងនោះមើលបានក្នុងវេបសាយនេះដោយមិនចាំបាច់ចូលក្នុង App ឬ Website Youtube ទេប៉ុន្តែម្ចាស់កម្មសិទ្ធនៅតែជាម្ចាស់កម្មសិទ្ធដដែលព្រោះមានបង្ហាញCredit ឲពួកគាត់ដូចជាឈ្មោះ​ឆាណែលជាដើម។ យើងសុំឆ្លើយ២ចំណុចដោយខ្លីថា :

១. ដើម្បីជាការគោរពសិទ្ធដល់ម្ចាស់ និង ឲតម្លៃទៅដល់ម្ចាស់ដែលបានបង្រៀននោះ និង ផ្ដល់អត្ថប្រយោជន៏ដល់ពូកគាត់ដូចជា ប្រមូតឆាណែលដើម្បីទាក់ទាញអ្នកជាវផ្ទាល់ទៅកាន់​ឆាណែលរបស់គាត់និងបង្កើនចំនួនអ្នកទស្សនាចំពោះវិឌីអូរបស់ម្ចាស់កម្មសិទ្ធនោះ និង បង្កើនការស្គាល់កាន់តែច្រើនសម្រាប់ការបង្រៀនពួកគាត់ ហើយនេះក៏ជាការឲតម្លៃចំពោះវិស័យអប់រំផងដែរ ដូច្នេះយើងចាំបាច់ត្រូវតែឲតម្លៃពួកគាត់ខ្ពស់់ជាទីបំផុត។

២.យើងមិនអាច ទាញយក វិឌីអូផ្សេងៗមកដាក់ផ្ទាល់នោះទេ ដូចជាវេបសាយ Coursera ជាដើម។ ទោះជាមេរៀនខ្លះជាមេរៀនរបស់ខ្ញុំហើយខ្ញុំបានទិញដោយផ្ទាល់ក៏ដោយ ព្រោះចង់ឲតម្លៃនិងគោរពគោលការណ៏របស់គេផ្ទាល់។

តើខ្ញុំអាចបង្កើតគណនីបានចំនួនប៉ុន្មាន?

នេះក៏ជាសំណួរដែលមានអ្នកសួរច្រើនផងដែរ។ ជាទូទៅកាលពីមុនអ្នកអាចបង្កើតគណនីគ្មានដែនកំណត់ តែបច្ចប្បន្នយើងកំណត់ឲអ្នកប្រើប្រាស់បង្កើតគណនីច្រើនបំផុតត្រឹម១០ប៉ុណ្ណោះ បើយើងរកឃើញ Device ណាបង្កើតលើសពី១០នោះយើងនឹងលុបគណនីមុនៗរបស់ពួកគេចោល ដោយទុកមិនឲលើស ១០ នោះឡើយ។

តើខ្ញុំអាចទាញយកមេរៀនបានទេ?

ដើម្បីជាការឲតម្លៃទៅកាន់ម្ចាស់កម្មសិទ្ធគឺយើងមិនបានដាក់មុខងារទាញយកសម្រាប់វិឌីអូបង្រៀននោះទេ ប៉ុន្តែក៏មានមេរៀនមួយចំនួនអាចទាញយកបាន អាស្រ័យលើការសុំអនុញ្ញាតផ្ទាល់ពីម្ចាស់កម្មសិទ្ធវិឌីអូនោះ។ សម្រាប់មេរៀនដែលអាចទាញយកបាន អ្នកនឹងឃើញប៊ូតុង "ទាញយក" នៅក្បែរមេរៀននីមួយៗ។

តើមូលហេតុអ្វីខ្លះទើបគណនីខ្ញុំត្រូវបានបិទ និង លុប ?

គណនីរបស់អ្នកត្រូវបានបិទបន្ទាប់ពីគណនីនោះអសកម្មរយះពេល ៣ ទៅ ៤ ខែ និង ឈានដល់បិទចោលប្រសិនបើអសកម្ម១ឆ្នាំ ។

តើខ្ញុំអាចទទួលបានការប្រឡង ការតេស្ត និង វិញ្ញាបនបត្របន្ទាប់ពីបញ្ចប់ការសិក្សានោះទេ?

ចំពោះមុខងារទាំងនេះយើងនឹងបើកឲមានដំណើរការឆាប់ៗនេះប្រសិនបើជំហានទី១នេះមានការគាំទ្រ ហើយយើងនិងធ្វើការ​ Update ទ្រង់ទ្រាយធំតែម្ដង ព្រោះបច្ចប្បន្នសុវត្ថិភាពនៃវេបសាយគឺនៅមានកម្រិតនិងចន្លោះប្រហោងផ្សេងៗដែលមិនអាចដាក់ឲប៉ង់ប្រាក់ឬទទួល​ Certificate បានឡើយដើម្បីការពារពី​ Hacker វាយប្រហារ ។

តើខ្ញុំអាចរៀនក្នុងវេបសាយនេះប៉ុន្មានម៉ោងនិងប៉ុន្មានថ្ងៃក្នុង១សប្ដាហ៏ និង ទទួលបានពិន្ទុនោះទេ?

អ្នកអាចរៀនក្នុងវេបសាយនេះគ្មានដែនកំណត់ ហើយប្រព័ន្ធរបស់យើងនឹងចាប់នូវពេលវេលាដែលអ្នកបានចំណាយចំពោះការសិក្សាហើយពួកយើងនិងផ្ញើសារជូនដំណឹងដោយស្វ័យប្រវត្តិ(Auto)ក្នុង website នេះតាមរយះគណនីរបស់អ្នកភ្លាមៗចំពោះរយះពេលដែលអ្នកបានចំណាយពេលសិក្សាហើយពិន្ទរបស់អ្នកនិងកើនឡើងផងដែរហើយយើងនឹងដាក់ឈ្មោះ User Top10 ជារាងរៀលសប្ដាហ៏ឬខែ ដែលបានចំណាយពេលសិក្សាយូរជាងគេបំផុតក្នុងវេបសាយនេះដើម្បីជាគម្រូល្អឲអ្នកសិក្សាដទៃទៀតបានឃើញ។

តើវេបសាយនេះមានបង្រៀនតែផ្នែកបច្ចេកវិទ្យាទេឬ ?

បាទ គឺមានបង្រៀនតែផ្នែកនេះប៉ុណ្ណោះ ដើម្បីជួយឲសិស្សកាន់តែពូកែផ្នែកនេះ ហើយថ្ងៃខាងមុខយើងនឹងមានវេបសាយដ៏ធំដែលមានគ្រប់មុខជំនាញសិក្សាបានផងដែរ ហើយយើងនឹងផ្ដល់ Link វេបសាយនោះផ្ទាល់តាមរយះវេបសាយនេះតែម្ដង ។

ប្រសិនបើខ្ញុំមានបញ្ហាផ្សេងៗនិងជំនួយផ្សេងៗធ្វើមិច?

អ្នកអាចទាក់ទងមកកាន់អ៊ីមែល: support@rotana-elearning.com និង Telegram : https://t.me/Rotanaelearning ឬ https://t.me/NobRotana ។

ទាក់ទង

ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយបន្ថែម សូមទាក់ទងមកកាន់ពួកយើង៖

ព័ត៌មានទាក់ទង

អ៊ីមែល: support@rotana-elearning.com

Telegram: https://t.me/NobRotana

អាសយដ្ឋាន: ភ្នំពេញ, កម្ពុជា